កិច្ចការ 19:1-4 KHSV

1 ពេល​ដែល​លោក​អប៉ូ‌ឡូស​នៅ​ក្រុង​កូរិនថូស លោក​ប៉ូល​បាន​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប ធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេភេសូ។ លោក​បាន​ជួប​សិស្ស*​ខ្លះ ហើយ​សួរ​ថា៖

2 «កាល​បង‌ប្អូន​ចាប់​ផ្ដើម​ជឿ​នោះ តើ​បង‌ប្អូន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​ហើយ​ឬ​នៅ?»។ គេ​តប​មក​លោក​វិញ​ថា៖ «យើង​ខ្ញុំ​មិន​ដែល​ទាំង​ឮ​ថា មាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ផង!»។

3 លោក​សួរ​គេ​ទៀត​ថា៖ «ដូច្នេះ តើ​បង‌ប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ណា?»។ គេ​តប​ថា៖ «ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន»។

4 លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អស់​អ្នក​ដែល​កែ​ប្រែ​ចិត្ត​គំនិត ទាំង​មាន​ប្រសាសន៍​ប្រាប់​ប្រជា‌ជន​ឲ្យ​ជឿ​លើ​ព្រះ‌អង្គ ដែល​យាង​មក​ក្រោយ​លោក គឺ​ព្រះ‌យេស៊ូ​នេះ​ហើយ»។