កិច្ចការ 21:37-40 KHSV

37 នៅ​ពេល​គេ​ហៀប​នឹង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ លោក​មាន​ប្រសាសន៍​ទៅ​មេ‌បញ្ជា‌ការ​ថា៖ «តើ​ខ្ញុំ​មាន​សិទ្ធិ​និយាយ​ជា​មួយ​លោក​បន្តិច​បាន​ឬ​ទេ?»។ មេ‌បញ្ជា‌ការ​ពោល​មក​លោក​ថា៖ «អ្នក​ចេះ​និយាយ​ភាសា​ក្រិក​ដែរ!

38 ដូច្នេះ អ្នក​មិន​មែន​ជា​ជន‌ជាតិ​អេស៊ីប​ដែល​បាន​បំបះ‌បំបោរ​ប្រជា‌ជន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​នាំ​ពួក​ឧទ្ទាម​បួន​ពាន់​នាក់​ចូល​ព្រៃ​នោះ​ទេ​ឬ?»។

39 លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ជន‌ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ជា​ក្រុង​ដ៏​ល្បី‌ល្បាញ​ក្នុង​ស្រុក​គីលី‌គា​នោះ​ទេ​តើ! សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជា‌ជន​នេះ​ផង»។

40 លោក​មេ‌បញ្ជា‌ការ​ក៏​អនុញ្ញាត​ឲ្យ។ លោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជា‌ជន ពេល​នោះ ប្រជា‌ជន​នៅ​ស្ងាត់‌ជ្រៀប ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖