កិច្ចការ 22:1-4 KHSV

1 «បង‌ប្អូន និង​ចាស់​ទុំ​ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ពាក្យ​ដោះ‌សា​របស់​ខ្ញុំ​សិន!»។

2 កាល​ពួក​គេ​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ជា​ភាសា​ហេប្រឺ​ដូច្នេះ គេ​រឹត​តែ​ស្ងៀម​ស្ងាត់​ថែម​ទៀត។ លោក​ប៉ូល​មាន​ប្រសាសន៍​ថា៖

3 «ខ្ញុំ​ជា​ជន‌ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ក្នុង​ស្រុក​គីលី‌គា។ ប៉ុន្តែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​តាំង​ពី​កុមារ ហើយ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ តាម​ក្រឹត្យ‌វិន័យ​នៃ​បុព្វបុរស​របស់​យើង​យ៉ាង​តឹង‌រ៉ឹង​ពី​សំណាក់​លោក​កាម៉ា‌លាល។ ខ្ញុំ​បាន​ខ្នះ‌ខ្នែង​បម្រើ​ព្រះ‌ជាម្ចាស់ ដូច​បង‌ប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។

4 ខ្ញុំ​ធ្លាប់​បៀត‌បៀន​អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ រហូត​ដល់​សម្លាប់​គេ ហើយ​ចាប់​ចង​មនុស្ស​ប្រុស​ស្រី​យក​ទៅ​ឃុំ‌ឃាំង​ទៀត​ផង