កិច្ចការ 26:28-32 KHSV

28 ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «នៅ​តែ​បន្តិច​ទៀត អ្នក​មុខ​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​គ្រិស្ដ‌បរិស័ទ​ហើយ!»។

29 លោក​ប៉ូល​ទូល​តប​វិញ​ថា៖ «ទោះ​បី​នៅ​តែ​បន្ដិច​ទៀត ឬ​យូរ​ទៀត​ក្ដី ទូលបង្គំ​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ទ្រង់​ប្រោស‌ប្រណី មិន​ត្រឹម​តែ​ដល់​ព្រះ‌រាជា​ប៉ុណ្ណោះ​ទេ គឺ​ដល់​អស់​លោក​ដែល​កំពុង​ស្ដាប់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ សូម​ឲ្យ​ព្រះ‌រាជា និង​អស់​លោក​បាន​ដូច​ទូលបង្គំ​ដែរ លើក‌លែង​តែ​ការ​ជាប់​ច្រវាក់​នេះ​ចេញ!»។

30 ព្រះ‌រាជា លោក​ទេសា‌ភិបាល ព្រម​ទាំង​ម្ចាស់‌ក្សត្រីយ៍​បេរេ‌នីស និង​អ្នក​ឯ​ទៀតៗ​ដែល​អង្គុយ​នៅ​ទី​នោះ បាន​នាំ​គ្នា​ក្រោក​ឡើង

31 ហើយ​ចាក​ចេញ​ទៅ ទាំង​និយាយ​គ្នា​ថា៖ «បុរស​នេះ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ច្រវាក់​ឡើយ»។

32 ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ភេស្ទុស​ថា៖ «ប្រសិន​បើ​បុរស​នេះ​មិន​បាន​សុំ​ឡើង​ទៅ​ដល់​ព្រះចៅ​អធិ‌រាជ​ទេ​នោះ យើង​អាច​ដោះ​លែង​គាត់​បាន»។