កិច្ចការ 27:1-5 KHSV

1 នៅ​ពេល​គេ​សម្រេច​ឲ្យ​ចុះ​សំពៅ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អ៊ីតា‌លី គេ​ប្រគល់​លោក​ប៉ូល និង​អ្នក​ទោស​ខ្លះ​ទៀត​ទៅ​នាយ​ទាហាន​ម្នាក់​ឈ្មោះ​លោក​យូលាស ក្នុង​កង‌ទ័ព​របស់​ព្រះ‌មហា‌ក្សត្រា‌ធិរាជ។

2 យើង​បាន​ចុះ​សំពៅ​ដែល​មក​ពី​ក្រុង​អាដ្រា‌មីត រួច​ចេញ​ដំណើរ​ទៅ។ សំពៅ​នោះ​ត្រូវ​ចូល​ចត​នៅ​ស្រុក​អាស៊ី។ លោក​អើរី‌ស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេ‌ដូន ដែល​រស់​នៅ​ក្រុង​ថេស្សា‌ឡូនិក ក៏​បាន​រួម​ដំណើរ​ជា​មួយ​យើង​ដែរ។

3 នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​មក​ដល់​ក្រុង​ស៊ីដូន។ លោក​យូលាស​មាន​ចិត្ត​សប្បុរស​ចំពោះ​លោក​ប៉ូល​ណាស់ គាត់​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ទៅ​ផ្ទះ​មិត្ត‌ភក្ដិ ដើម្បី​ឲ្យ​គេ​ជួយ​ឧបត្ថម្ភ​លោក។

4 បន្ទាប់​មក​ទៀត យើង​បាន​ចេញ​សំពៅ​ពី​ក្រុង​នោះ សសៀរ​តាម​បណ្ដោយ​កោះ​គីប្រុស ព្រោះ​បញ្ច្រាស​ខ្យល់។

5 យើង​បាន​ឆ្លង​សមុទ្រ ជិត​ស្រុក​គីលី‌គា និង​ស្រុក​ប៉ាម‌ភីលា ហើយ​មក​ដល់​ក្រុង​មីរ៉ា ក្នុង​ស្រុក​លូគា។