កិច្ចការ 27:5-11 KHSV

5 យើង​បាន​ឆ្លង​សមុទ្រ ជិត​ស្រុក​គីលី‌គា និង​ស្រុក​ប៉ាម‌ភីលា ហើយ​មក​ដល់​ក្រុង​មីរ៉ា ក្នុង​ស្រុក​លូគា។

6 នៅ​ក្រុង​នោះ លោក​នាយ​ទាហាន​រក​បាន​សំពៅ​មួយ មក​ពី​ស្រុក​អលេ‌ក្សាន‌ទ្រា ហើយ​ត្រូវ​ចេញ​ទៅ​ស្រុក​អ៊ីតា‌លី គាត់​ក៏​នាំ​យើង​ចុះ​សំពៅ​នោះ។

7 សំពៅ​ទៅ​មុខ​សន្សឹមៗ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់​ទន្ទឹម​នឹង​ក្រុង​គ្នីដូស ទាំង​លំបាក​បំផុត។ ដោយ​ខ្យល់​បក់​មក​ពី​មុខ យើង​ក៏​បត់​សំពៅ​ទៅ​រក​ជ្រោយ​សាល‌ម៉ូន សសៀរ​តាម​បណ្ដោយ​កោះ​ក្រែត​វិញ។

8 យើង​បន្ត​ដំណើរ​យ៉ាង​លំបាក តាម​បណ្ដោយ​កោះ​នោះ ហើយ​ក៏​បាន​មក​ដល់​កន្លែង​មួយ​ឈ្មោះ “កំពង់​ស្អាត” ដែល​នៅ​ជិត​ក្រុង​ឡាសេ។

9 យើង​បាន​ខាត​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​សំពៅ​ទៅ​មុខ​កាន់​តែ​ពិបាក ដ្បិត​ពេល​នោះ ជា​ពេល​ក្រោយ​ថ្ងៃ​ពិធី​បុណ្យ​តម​អាហារ។ លោក​ប៉ូល​ជូន​យោបល់​គេ​ថា៖

10 «ខ្ញុំ​យល់​ថា បើ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​នោះ គ្រោះ​ថ្នាក់​ណាស់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​ខាត​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​យើង​ទៀត​ផង»។

11 ប៉ុន្តែ លោក​នាយ​ទាហាន​បាន​ទុក​ចិត្ត​អ្នក​បើក​សំពៅ និង​នាយ​សំពៅ​ជាង​ពាក្យ​របស់​លោក​ប៉ូល។