និក្ខមនំ 13:1-4 KHSV

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2 «ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់ ទោះ​បី​មនុស្ស ឬ​សត្វ​ក្ដី ទុក​ជា​សក្ការៈ​សម្រាប់​យើង។ កូន​ដំបូង​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​កម្មសិទ្ធិ​របស់​យើង»។

3 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។ ព្រះ‌អម្ចាស់​បាន​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​មក។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​នំប៉័ង​មាន​មេ​ទេ។

4 ថ្ងៃ​នេះ នៅ​ក្នុង​ខែ​ចេត្រ អ្នក​រាល់​គ្នា​ចេញ​ដំណើរ។