និក្ខមនំ 15:16-22 KHSV

16 ពួក​គេ​ព្រឺ​ខ្លាច និង​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​អើយពេល​ឃើញ​ព្រះ‌អង្គ​សម្តែង​ព្រះ‌បារមី​ដ៏​ខ្លាំង‌ក្លាពួក​គេ​ភាំង​ស្មារតី និយាយ​លែង​ចេញរហូត​ទាល់​តែ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឆ្លង​ផុតគឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​លោះ​ឆ្លង​ផុត​ទៅ។

17 ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទៅ​ដាក់​លើភ្នំ​ដែល​ជា​ចំណែក​មត៌ក​របស់​ព្រះ‌អង្គជា​កន្លែង​ដែល​ព្រះ‌អង្គ​បាន​រៀប‌ចំ​សម្រាប់​គង់​នៅ។ ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​បាន​សង់​ទី‌សក្ការៈ​រស់​ព្រះ‌អង្គ​ឡើងដោយ​ព្រះ‌ហស្ដ​ព្រះ‌អង្គ​ផ្ទាល់។

18 ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ចរហូត​ត​រៀង​ទៅ។

19 ពេល​ដែល​សេះ​របស់​ស្ដេច​ផារ៉ោនរទេះ​ចំបាំង និង​កង‌ទ័ព​សេះ ចូល​ទៅ​ក្នុង​សមុទ្រ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ហូរ​មក​វិញគ្រប​ពី​លើ​ពួក​គេ តែ​ជន‌ជាតិ​អ៊ីស្រា‌អែលដើរ​តាម​បាត​សមុទ្រ។

20 ពេល​នោះ ព្យាកា‌រិនី​ម៉ារាម ដែល​ជា​បង​ស្រី​របស់​លោក​អើរ៉ុន ក៏​កាន់​ក្រាប់ ហើយ​ស្ត្រីៗ​ទាំង​អស់​ក៏​ចេញ​ទៅ​តាម​គាត់ ទាំង​វាយ​ក្រាប់ និង​នាំ​គ្នា​រាំ។

21 លោក​ស្រី​ម៉ារាម​បន្លឺ​សំឡេង​ច្រៀង​ថា៖«ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​មាន​ជ័យ‌ជំនះ​ដ៏​ត្រចះ‌ត្រចង់ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សេះនិង​ទាហាន​ដែល​ជិះ​លើ​វាលិច​លង់​ទៅ​ក្នុង​សមុទ្រ!»។

22 លោក​ម៉ូសេ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​សមុទ្រ​កក់ ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស៊ើរ។ ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ‌ស្ថាន ដោយ​ឥត​ជួប​ប្រទះ​នឹង​ទឹក​ទាល់​តែ​សោះ។