2 ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំទូលបង្គំសូមច្រៀងថ្វាយព្រះអង្គព្រះអង្គសង្គ្រោះទូលបង្គំព្រះអង្គជាព្រះរបស់ទូលបង្គំទូលបង្គំសូមសរសើរតម្កើងព្រះអង្គ។ព្រះអង្គជាព្រះនៃឪពុករបស់ទូលបង្គំទូលបង្គំសូមលើកតម្កើងព្រះអង្គ។
3 ព្រះអម្ចាស់ជាវីរបុរសដ៏អង់អាចព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។
4 ព្រះអង្គបានធ្វើឲ្យរទេះចំបាំងនិងកងទ័ពរបស់ស្ដេចផារ៉ោនវិនាសនៅក្នុងសមុទ្រ។នាយទាហានដ៏ខ្លាំងពូកែរបស់ជនជាតិអេស៊ីបបានលង់ក្នុងសមុទ្រកក់។
5 ទឹកសមុទ្រក៏គ្របពីលើពួកគេពួកគេធ្លាក់ទៅក្នុងបាតសមុទ្រ ដូចដុំថ្ម។
6 ព្រះអម្ចាស់អើយ! ព្រះអង្គមានព្រះបារមីដ៏ថ្កុំថ្កើងអស្ចារ្យ! ព្រះអង្គកម្ទេចខ្មាំងសត្រូវដោយព្រះបារមីរបស់ព្រះអង្គ។
7 ព្រះអង្គប្រកបដោយព្រះចេស្ដា រុងរឿងក្រៃលែងព្រះអង្គផ្ដួលរំលំអស់អ្នកប្រឆាំងនឹងព្រះអង្គ។ពេលព្រះពិរោធរបស់ព្រះអង្គឆាបឆេះឡើងនោះពួកគេត្រូវឆេះ ដូចភ្លើងឆេះគំនរចំបើង។
8 ពេលខ្យល់របស់ព្រះអង្គបក់បោកមកផ្ទៃទឹកក៏មកមូលផ្ដុំគ្នា រលកសមុទ្រងើបឡើងដូចទំនប់ទឹកដែលនៅទីជម្រៅក៏មកកកកុញនៅបាតសមុទ្រដែរ។