33 លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «ចូរយកថូមួយមក ហើយដាក់នំម៉ាណាឲ្យពេញ រួចយកថូទៅតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ»។
34 លោកអើរ៉ុនក៏តម្កល់ថូនៅមុខហិបនៃសម្ពន្ធមេត្រី ដើម្បីរក្សាទុក ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់លោកម៉ូសេ។
35 ជនជាតិអ៊ីស្រាអែលបរិភោគនំម៉ាណា អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេបានទៅដល់ស្រុកដែលមានមនុស្សរស់នៅ គឺរហូតទៅដល់ព្រំដែនស្រុកកាណាន។
36 រីឯរង្វាល់សម្រាប់វាល់នំម៉ាណានោះ គឺអូម៊ែរ* ស្មើមួយភាគដប់នៃអេផា*។