និក្ខមនំ 17:13-16 KHSV

13 ដូច្នេះ លោក​យ៉ូស្វេ​មាន​ជ័យ‌ជំនះ​លើ​កង‌ទ័ព​អាម៉ា‌ឡេក ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។

14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​នេះ​ក្នុង​ក្រាំង​មួយ ដើម្បី​ចង​ចាំ​ទុក។ ចូរ​ប្រាប់​យ៉ូស្វេ​ថា យើង​នឹង​លុប​បំបាត់​ជន‌ជាតិ​អាម៉ា‌ឡេក​ឲ្យ​អស់​ពី​ផែនដី ឥត​ឲ្យ​នរណា​នឹក​ចាំ​ពី​ពួក​គេ​ទៀត​ឡើយ»។

15 ពេល​នោះ លោក​ម៉ូសេ​សង់​អាសនៈ​មួយ រួច​ដាក់​ឈ្មោះ​ថា «ព្រះ‌អម្ចាស់​ជា​ទង់​ជ័យ​របស់​ខ្ញុំ»។

16 លោក​ប្រកាស​ថា៖ «ដោយ​ជន‌ជាតិ​អាម៉ា‌ឡេក​ហ៊ាន​លើក​ដៃ​ប្រឆាំង​នឹង​បល្ល័ង្ក​របស់​ព្រះ‌អម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​ប្រយុទ្ធ​ជា​មួយ​ពួក​គេ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។