និក្ខមនំ 18:1-5 KHSV

1 លោក​យេត្រូ​ជា​បូជា‌ចារ្យ​នៅ​ស្រុក​ម៉ាឌាន ហើយ​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ ឮ​គេ​និយាយ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ចំពោះ​លោក​ម៉ូសេ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។

2 លោក​យេត្រូ ជា​ឪពុក​ក្មេក ក៏​នាំ​លោក​ស្រី​សេផូ‌រ៉ា ជា​ភរិយា​របស់​លោក​ម៉ូសេ ដែល​លោក​ម៉ូសេ​បាន​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ

3 ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ទាំង​ពីរ​នាក់​មក​ជា​មួយ​ដែរ។ កូន​ប្រុស​ច្បង​ឈ្មោះ គើ‌សម ដ្បិត​លោក​ម៉ូសេ​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។

4 ចំណែក​កូន​ប្អូន មាន​ឈ្មោះ​ថា​អេលា‌ស៊ើរ ដ្បិត​លោក​ម៉ូសេ​គិត​ថា ព្រះ​របស់​ឪពុក​ខ្ញុំ​បាន​ជួយ​ខ្ញុំ ព្រះ‌អង្គ​បាន​ការពារ​ខ្ញុំ​ឲ្យ​រួច​ពី​មុខ​ដាវ​របស់​ស្ដេច​ផារ៉ោន។

5 លោក​យេត្រូ​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ បាន​ធ្វើ​ដំណើរ​ជា​មួយ​កូន​ប្រុស​ទាំង​ពីរ និង​ភរិយា​របស់​លោក​ម៉ូសេ ដើម្បី​មក​ជួប​លោក​ម៉ូសេ​នៅ​វាល​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​លោក​បោះ​ជំរំ នៅ​ភ្នំ​របស់​ព្រះ‌ជាម្ចាស់។