និក្ខមនំ 22:14-20 KHSV

14 ប្រសិន​បើ​អ្នក​ណា​ខ្ចី​សត្វ​ពាហនៈ​ពី​អ្នក​ជិត​ខាង​ខ្លួន ហើយ​សត្វ​នោះ​ត្រូវ​របួស ឬ​ងាប់ ពេល​ម្ចាស់​មិន​នៅ អ្នក​នោះ​ត្រូវ​តែ​សង​ជំងឺ​ចិត្ត។ ប៉ុន្តែ បើ​ម្ចាស់​នៅ​ជា​មួយ​ដែរ នោះ​អ្នក​ខ្ចី​មិន​ត្រូវ​សង​អ្វី​ទេ។

15 ប្រសិន​បើ​គាត់​ជួល​សត្វ​នោះ​មក គាត់​ត្រូវ​តែ​បង់​ថ្លៃ​ឈ្នួល។

16 បើ​អ្នក​ណា​ល្បួង​ស្ត្រី​ក្រមុំ​ដែល​មិន​ទាន់​មាន​គូ​ដណ្ដឹង ហើយ​រួមរ័ក​ជា​មួយ​នាង អ្នក​នោះ​ត្រូវ​បង់​បណ្ដា​ការ រួច​យក​នាង​ធ្វើ​ជា​ភរិយា។

17 ប្រសិន​បើ​ឪពុក​នាង​ប្រកែក​ដាច់​ខាត​មិន​ព្រម​លើក​នាង​ឲ្យ​ទេ អ្នក​នោះ​ត្រូវ​បង់​ប្រាក់​តាម​តម្លៃ​បណ្ដា​ការ សម្រាប់​ស្ត្រី​ក្រមុំ។

18 មិន​ត្រូវ​ទុក​ឲ្យ​ស្ត្រី​អាប‌ធ្មប់​នៅ​រស់​ឡើយ។

19 អ្នក​រួមរ័ក​ជា​មួយ​សត្វ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត។

20 អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ដទៃ ក្រៅ​ពី​ព្រះ‌អម្ចាស់ ត្រូវ​តែ​សម្លាប់​ចោល។