និក្ខមនំ 22:6-12 KHSV

6 ប្រសិន​បើ​អ្នក​ណា​ដុត​គុម្ព​បន្លា ធ្វើ​ឲ្យ​ភ្លើង​រាល​ទៅ​ឆេះ​កណ្ដាប់​ស្រូវ ឬ​ឆេះ​ស្រូវ​ទុំ ឬ​មិន​ទាន់​ទុំ​ក្ដី អ្នក​នោះ​ត្រូវ​តែ​បង់​ជំងឺ​ចិត្ត​ទៅ​ឲ្យ​ម្ចាស់​ស្រែ។

7 បើ​អ្នក​ណា​ផ្ញើ​ប្រាក់ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត​ឲ្យ​អ្នក​ដទៃ​ថែ‌រក្សា ហើយ​មាន​ចោរ​លួច​របស់​ទាំង​នោះ​ពី​ផ្ទះ​អ្នក​ថែ‌រក្សា ប្រសិន​បើ​គេ​ចាប់​ចោរ​បាន ចោរ​នោះ​ត្រូវ​សង​របស់​គេ​មួយ​ជា​ពីរ។

8 ប្រសិន​បើ​ចាប់​ចោរ​មិន​បាន​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ស្បថ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ថា គាត់​មិន​បាន​បន្លំ​យក​ទ្រព្យ‌សម្បត្តិ​របស់​គេ​ឡើយ។

9 បើ​នរណា​ម្នាក់​បាត់​គោ លា កូន​ចៀម អាវ​ធំ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត ហើយ​មាន​ម្នាក់​ទៀត​ប្រកាន់​ថា​ជា​របស់​ខ្លួន ក្នុង​ករណី​ដណ្ដើម​កម្មសិទ្ធិ​គ្នា អ្នក​ទាំង​ពីរ​ត្រូវ​នាំ​គ្នា​ទៅ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ អ្នក​ដែល​ព្រះ‌អង្គ​ប្រកាស​ថា​មាន​កំហុស ត្រូវ​សង​ទៅ​ម្ចាស់​របស់​មួយ​ជា​ពីរ។

10 បើ​អ្នក​ណា​ម្នាក់​យក​លា គោ កូន​ចៀម ឬ​សត្វ​ដទៃ​ទៀត ទៅ​ផ្ញើ​អ្នក​ដទៃ​មើល​ឲ្យ រួច​សត្វ​នោះ​ងាប់ ឬ​របួស ឬ​ត្រូវ​គេ​លួច​យក​ទៅ ដោយ​គ្មាន​នរណា​ឃើញ

11 ទាំង​អ្នក​ផ្ញើ​សត្វ ទាំង​អ្នក​ទទួល​បញ្ញើ ត្រូវ​នាំ​គ្នា​ទៅ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​អ្នក​ទទួល​បញ្ញើ​ត្រូវ​ស្បថ​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ប៉ះ‌ពាល់​សត្វ​របស់​គេ​ឡើយ។ ម្ចាស់​សត្វ​ត្រូវ​តែ​ទទួល​យក​ពាក្យ​សម្បថ​នេះ រីឯ​អ្នក​ទទួល​បញ្ញើ​ក៏​មិន​ត្រូវ​សង​ជំងឺ​ចិត្ត​ដែរ។

12 ផ្ទុយ​ទៅ​វិញ បើ​មាន​ចោរ​លួច​សត្វ​នោះ​នៅ​ផ្ទះ​របស់​អ្នក​ទទួល​បញ្ញើ គាត់​ត្រូវ​តែ​សង​ជំងឺ​ចិត្ត​ទៅ​ម្ចាស់​សត្វ។