និក្ខមនំ 24:14-18 KHSV

14 លោក​ផ្ដាំ​ព្រឹទ្ធា‌ចារ្យ​ថា៖ «សូម​អស់​លោក​រង់‌ចាំ​នៅ​ទី​នេះ រហូត​ដល់​ពួក​យើង​ត្រឡប់​មក​វិញ។ លោក​អើរ៉ុន និង​លោក​ហ៊ើរ នៅ​ទី​នេះ​ជា​មួយ​អស់​លោក ប្រសិន​បើ​អ្នក​ណា​មាន​បញ្ហា​អ្វី​ដែល​ត្រូវ​ដោះ​ស្រាយ ត្រូវ​ឲ្យ​អ្នក​នោះ​ទៅ​ជួប​លោក​ទាំង​ពីរ​ចុះ»។

15 លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ ពេល​នោះ មាន​ពពក*​មក​គ្រប​បាំង​លើ​ភ្នំ។

16 សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​ពពក​គ្រប​បាំង​លើ​ភ្នំ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​ក្នុង​ពពក។

17 ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ដូច​ជា​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​នៅ​លើ​កំពូល​ភ្នំ។

18 លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពពក ហើយ​ឡើង​លើ​ភ្នំ។ លោក​ស្ថិត​នៅ​លើ​ភ្នំ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់។