បទ​ចម្រៀង 1:5-11 KHSV

5 ស្ត្រីៗ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយខ្ញុំ​មាន​សម្បុរ​ខ្មៅ​មែនតែ​ខ្ញុំ​មាន​រូប​ឆោម​ល្អ​ណាស់គឺ​ល្អ​ដូច​ពន្លា​នៅ​ស្រុក​កេដារនិង​ដូច​កំរាល​ព្រំ​របស់​ព្រះ‌បាទ​សាឡូម៉ូន។

6 កុំ​មើល‌ងាយ​ខ្ញុំ ដោយ​ឃើញ​ខ្ញុំ​ខ្មៅ​ឡើយខ្ញុំ​ខ្មៅ​ដូច្នេះ ព្រោះ​ត្រូវ​ពន្លឺ​ថ្ងៃ។បង​ប្រុស​របស់​ខ្ញុំ​នាំ​គ្នា​ខឹង​នឹង​ខ្ញុំហើយ​បង្ខំ​ខ្ញុំ​ឲ្យ​យាម​ចម្ការ​ទំពាំង‌បាយជូរតែ​ខ្ញុំ​ពុំ​បាន​យាម​ចម្ការ​ទំពាំង‌បាយជូររបស់​ខ្ញុំ​ផ្ទាល់​ទេ។

7 ម្ចាស់​ចិត្ត​របស់​អូន​អើយ សូម​ប្រាប់​អូន​មក​ថាតើ​បង​ឃ្វាល​ហ្វូង​ចៀម​របស់​បង​នៅ​ទី​ណានៅ​ពេល​ថ្ងៃ​ត្រង់ តើ​បង​ឲ្យ​ហ្វូង​ចៀមសម្រាក​នៅ​កន្លែង​ណា?សូម​កុំ​ទុក​ឲ្យ​អូន​ដើរ​រក​បងនៅ​ក្បែរ​ហ្វូង​ចៀម​មិត្ត‌ភក្ដិ​របស់​បង​ឡើយ!

8 ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយប្រសិន​បើ​នាង​មិន​ដឹង​ទេចូរ​ដើរ​តាម​ដាន​របស់​ហ្វូង​ចៀមហើយ​ឃ្វាល​ពពែ​របស់​នាងនៅ​ក្បែរ​ខ្ទម​របស់​ពួក​គង្វាល​ចុះ!

9 អូន​សម្លាញ់​អើយ អូន​មាន​រូប​ឆោម​ល្អដូច​សេះ​ដែល​ទឹម​រាជ‌រថ​របស់ព្រះចៅ​ផារ៉ោន។

10 គ្រឿង​អលង្ការ​របស់​អូនធ្វើ​ឲ្យ​ថ្ពាល់​របស់​អូន​កាន់​តែ​ស្អាតហើយ​ខ្សែ​ក​របស់​អូនក៏​បង្ហាញ​សាច់​ដ៏​ល្អ​របស់​អូន​ដែរ។

11 យើង​នឹង​ធ្វើ​ក្រវិល​មាសដែល​មាន​លំអ​ដោយ​ប្រាក់​ឲ្យ​នាង​ពាក់។