បទ​ចម្រៀង 3 KHSV

1 ពេល​យប់​នៅ​លើ​គ្រែខ្ញុំ​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ទេ។

2 ខ្ញុំ​ក៏​ក្រោក​ឡើង ដើរ​ពាស‌ពេញ​ទីក្រុងដើម្បី​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំនៅ​តាម​ផ្លូវ នៅ​តាម​ផ្សារខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ឡើយ។

3 ខ្ញុំ​បាន​ជួប​នឹង​ពួក​អ្នក​យាម‌ល្បាត​ទីក្រុងខ្ញុំ​សួរ​ថា «តើ​អ្នក​រាល់​គ្នា​បាន​ឃើញម្ចាស់​ចិត្ត​របស់​ខ្ញុំ​ទេ?»

4 ខ្ញុំ​ដើរ​ហួស​ពួក​អ្នក​យាម‌ល្បាត​បន្តិច​ទៅខ្ញុំ​ក៏​បាន​ជួប​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។ខ្ញុំ​ឱប​គាត់​ជាប់ ឥត​ដក​ដៃ​ឡើយខ្ញុំ​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​ខ្ញុំចូល​ទៅ​ក្នុង​បន្ទប់​របស់​ម្ដាយដែល​បាន​បង្កើត​ខ្ញុំ​មក។

5 ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្ដាន់និង​សត្វ​ប្រើស ធ្វើ​ជា​សាក្សី​ថាមុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្របកុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។

6 តើ​នរណា​ឡើង​ពី​វាល​រហោ‌ស្ថានដូច​កំសួល​ផ្សែង ដូច​ពពក​ដែល​មាន​ក្លិន​ទេព្វិរូគ្រឿង​ក្រអូប និង​ម្សៅ​ក្រអូប​របស់​អ្នក​ជំនួញ?

7 នេះ​ជា​គ្រែ​ស្នែង​របស់​ព្រះ‌បាទ​សាឡូម៉ូនដែល​ហែ‌ហម​ដោយ​ទាហាន​ដ៏​អង់‌អាចចំនួន​ហុក‌សិប​នាក់គឺ​ជា​ទាហាន​ដ៏​អង់‌អាច​ជាង​គេនៃ​កង‌ទ័ព​អ៊ីស្រា‌អែល។

8 អ្នក​ទាំង​នោះ​ប្រដាប់​អាវុធរៀបចំ​ខ្លួន​ធ្វើ​សឹក​សង្គ្រាម។ម្នាក់ៗ​ស្ពាយ​ដាវ ត្រៀម​ខ្លួន​តទល់​នឹងភាព​អាសន្ន នៅ​ពេល​យប់។

9 ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រែ​ស្នែង​មួយពី​ឈើ​ស្រុក​លីបង់។

10 ស្ដេច​បាន​ធ្វើ​បង្គោល​ពី​ប្រាក់ បង្អែក​ពី​មាសរីឯ​ខ្នើយ​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម​ទុំ។ផ្នែក​ខាង​ក្នុង​លំអ ដោយ​ក្រណាត់​ប៉ាក់ជា​ស្នា‌ដៃ​របស់​ស្ត្រីៗ​ក្រុង​យេរូ‌សាឡឹមដែល​បំពេញ​កិច្ចការ​នេះ​ដោយ​ចិត្ត​ស្រឡាញ់។

11 ស្ត្រី​នៅ​ក្រុង​ស៊ីយ៉ូន​អើយចូរ​នាំ​គ្នា​ចេញ​មក​មើល​ព្រះ‌បាទ​សាឡូម៉ូនស្ដេច​ពាក់​មកុដ​ដែល​មាតា​បាន​បំពាក់​ថ្វាយនៅ​ថ្ងៃ​ស្ដេច​រៀប​អភិសេកជា​ថ្ងៃ​ដែល​ស្ដេច​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ។

ជំពូក

1 2 3 4 5 6 7 8