25 ពេលព្យុះសង្ឃរាមកដល់ មនុស្សពាលត្រូវវិនាស តែមនុស្សសុចរិតនៅស្ថិតស្ថេរអស់កល្បជានិច្ច។
26 ម្ជូរធ្វើឲ្យស្រកៀរធ្មេញ ផ្សែងធ្វើឲ្យផ្សាភ្នែក រីឯកូនឈ្នួលកំជិលក៏ធ្វើឲ្យចៅហ្វាយមួម៉ៅដែរ។
27 មនុស្សគោរពកោតខ្លាចព្រះអម្ចាស់ តែងតែមានអាយុយឺនយូរ រីឯមនុស្សពាលមានអាយុខ្លី។
28 សេចក្ដីសង្ឃឹមរបស់មនុស្សសុចរិតនាំមកនូវអំណរ រីឯសេចក្ដីសង្ឃឹមរបស់មនុស្សពាល គ្មានបានប្រយោជន៍អ្វីសោះ។
29 ព្រះអម្ចាស់ជាបន្ទាយការពារមនុស្សទៀងត្រង់ តែព្រះអង្គបំផ្លាញមនុស្សពាលដែលប្រព្រឹត្តអំពើអាក្រក់។
30 មនុស្សសុចរិតមិនត្រូវរង្គើឡើយ រីឯមនុស្សពាលវិញពុំអាចរស់នៅលើផែនដីបានទេ។
31 ពាក្យសម្ដីរបស់មនុស្សសុចរិតតែងតែផ្ដល់ប្រាជ្ញា រីឯអណ្ដាតរបស់មនុស្សពាលវិញ ត្រូវតែកាត់ចោល។