សុភាសិត 11:1-5 KHSV

1 ព្រះ‌អម្ចាស់​ស្អប់​អ្នក​បន្លំ​ភ្នែក​ជញ្ជីង តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ប្រើ​កូន​ជញ្ជីង​ត្រឹម​ត្រូវ។

2 អ្នក​ណា​វាយ​ឫក​ក្រអឺត‌ក្រទម អ្នក​នោះ​នឹង​ត្រូវ​គេ​មើល‌ងាយ រីឯ​អ្នក​មាន​ចរិយា​សុភាព ទើប​ហៅ​ថា​មាន​ប្រាជ្ញា។

3 ចិត្ត​ទៀង​ត្រង់​តែងតែ​នាំ​ផ្លូវ​មនុស្ស​ត្រឹម​ត្រូវ រីឯ​ចិត្ត​វៀច‌វេរ​វិញ តែងតែ​នាំ​មនុស្ស​ពាល​ឲ្យ​វិនាស។

4 នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស ទ្រព្យ​សម្បត្តិ​គ្មាន​ប្រយោជន៍​អ្វី​ទេ គឺ​មាន​តែ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ ទើប​អាច​ជួយ​ឲ្យ​រួច​ពី​ស្លាប់​បាន។

5 សេចក្ដី​សុចរិត​របស់​មនុស្ស​គ្មាន​កំហុស រមែង​តម្រង់​ផ្លូវ​របស់​ខ្លួន រីឯ​មនុស្ស​ពាល​វិញ តែងតែ​ស្លាប់​ដោយ‌សារ​អំពើ​ពាល​របស់​ខ្លួន។