សុភាសិត 14:29-35 KHSV

29 អ្នក​ណា​ចេះ​អត់‌ធ្មត់ អ្នក​នោះ​មាន​ប្រាជ្ញា​វាង‌វៃ រីឯ​អ្នក​ដែល​រហ័ស​ខឹង រមែង​បង្ហាញ​នូវ​ភាព​លេលា​របស់​ខ្លួន។

30 ចិត្ត​ស្ងប់​តែងតែ​ធ្វើ​ឲ្យ​មាន​សុខ‌ភាព​ល្អ រីឯ​ចិត្ត​ច្រណែន‌និន្ទា ប្រៀប​ដូច​ជា​មហា‌រីក​នៅ​ក្នុង​ឆ្អឹង។

31 អ្នក​ណា​សង្កត់‌សង្កិន​ជន​ក្រីក្រ អ្នក​នោះ​ប្រមាថ​ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ពួក​គេ អ្នក​ណា​ជួយ​ជន​ក្រីក្រ អ្នក​នោះ​លើក​តម្កើង​ព្រះ‌អង្គ​វិញ។

32 មនុស្ស​អាក្រក់​តែងតែ​ទទួល​បរា‌ជ័យ ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត ទោះ​បី​ក្នុង​ពេល​ស្លាប់​ក្ដី ក៏​នៅ​តែ​មាន​ទី‌ពឹង​ជា‌និច្ច។

33 មនុស្ស​ចេះ​គិត​ពិចារណា​តែងតែ​មាន​ប្រាជ្ញា រីឯ​មនុស្ស​ខ្លៅ​មិន​ដែល​មាន​ប្រាជ្ញា​ទេ។

34 សេចក្ដី​សុចរិត​តែងតែ​លើក​តម្កើង​ប្រជា‌ជាតិ​មួយ រីឯ​អំពើ​បាប​រមែង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​ត្រូវ​អាម៉ាស់​មុខ។

35 ព្រះ​មហា‌ក្សត្រ​តែងតែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​មន្ត្រី​ណា​ដែល​មាន​សុភ‌និច្ឆ័យ តែ​ទ្រង់​ខ្ញាល់​នឹង​មន្ត្រី​ដែល​បង្ក​ភាព​អាម៉ាស់។