សុភាសិត 15:22-28 KHSV

22 ខ្វះ​ការ​ពិគ្រោះ​គ្នា គម្រោង‌ការ​តែងតែ​បរា‌ជ័យ មាន​ទី​ប្រឹក្សា​ច្រើន គម្រោង‌ការ​តែងតែ​សម្រេច។

23 ពោល​ពាក្យ​ត្រឹម​ត្រូវ​ស្រប​នឹង​កាលៈ‌ទេសៈ រមែង​នាំ​ឲ្យ​មាន​អំណរ​សប្បាយ។

24 មនុស្ស​ចេះ​គិត‌គូរ​រមែង​ដើរ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​រក​ជីវិត ហើយ​ចៀស‌វាង​ផ្លូវ​ដែល​ចុះ​ទៅ​រក​សេចក្ដី​ស្លាប់។

25 ព្រះ‌អម្ចាស់​រំលំ​ផ្ទះ​របស់​មនុស្ស​អំនួត តែ​ព្រះ‌អង្គ​ការពារ​ដី‌ធ្លី​របស់​ស្ត្រី​មេម៉ាយ។

26 ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​គំនិត​អាក្រក់​ទេ តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ពាក្យ​ដែល​ហូរ​ចេញ​ពី​ចិត្ត​បរិសុទ្ធ។

27 មនុស្ស​លោភ‌លន់​តែងតែ​នាំ​ឲ្យ​មាន​វិបត្តិ​នៅ​ក្នុង​ខ្លួន រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​សំណូក រមែង​មាន​អាយុ​យឺន‌យូរ។

28 មនុស្ស​សុចរិត​តែងតែ​គិត​ពិចារណា​មុន​នឹង​ឆ្លើយ រីឯ​មនុស្ស​អាក្រក់​រមែង​និយាយ​មួល​បង្កាច់​ភ្លាមៗ។