សុភាសិត 15:6-12 KHSV

6 ផ្ទះ​របស់​មនុស្ស​សុចរិត​តែង​សម្បូណ៌​សប្បាយ រីឯ​ទ្រព្យ​ដែល​រក​បាន​ដោយ​អំពើ​អាក្រក់ រមែង​នាំ​ឲ្យ​កើត​ទុក្ខ។

7 សម្ដី​របស់​អ្នក​មាន​ប្រាជ្ញា​រមែង​បណ្ដុះ‌បណ្ដាល​ចំណេះ រីឯ​មនុស្ស​ខ្លៅ​វិញ មិន​អាច​បណ្ដុះ‌បណ្ដាល​បាន​ទេ។

8 ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់​ឡើយ តែ​ព្រះ‌អង្គ​ទទួល​ពាក្យ​ទូល‌អង្វរ​របស់​មនុស្ស​ទៀង‌ត្រង់។

9 ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ផ្លូវ​របស់​មនុស្ស​អាក្រក់​ទេ តែ​ព្រះ‌អង្គ​ស្រឡាញ់​អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត។

10 អ្នក​ដែល​ងាក​ចេញ​ពី​មាគ៌ា​ល្អ​រមែង​ទទួល​ទោស​ជា​ទម្ងន់ រីឯ​អ្នក​ដែល​ស្អប់​ការ​ស្ដី​ប្រដៅ​តែងតែ​ស្លាប់។

11 ព្រះ‌អម្ចាស់​ជ្រាប​អ្វីៗ​នៅ​ស្ថាន​មច្ចុរាជ និង​នៅ​នរក​អវិចី ចំណែក​ឯ​ចិត្ត​មនុស្ស​វិញ ព្រះ‌អង្គ​រឹត‌តែ​ជ្រាប​យ៉ាង​ច្បាស់​ទៅ​ទៀត។

12 មនុស្ស​វាយ‌ឫក​ខ្ពស់​មិន​ចូល​ចិត្ត​ឲ្យ​នរណា​ស្ដី​ប្រដៅ​ទេ ហើយ​ក៏​មិន​ទៅ​សួរ​យោបល់​ពី​អ្នក​មាន​ប្រាជ្ញា​ដែរ។