21 មនុស្សដែលចេះគិតពិចារណាជាមនុស្សឈ្លាសវៃ រីឯអ្នកដែលចេះនិយាយទន់ភ្លន់ រមែងធ្វើឲ្យគេទុកចិត្ត។
22 សុភនិច្ឆ័យប្រៀបដូចជាប្រភពនៃជីវិតសម្រាប់អ្នកចេះគិតគូរ រីឯជនល្ងង់ខ្លៅត្រូវទទួលទោស ព្រោះតែភាពល្ងង់ខ្លៅរបស់ខ្លួន។
23 មនុស្សដែលចេះពិចារណារមែងរិះគិតមុននឹងនិយាយ ហើយអ្វីៗដែលអ្នកនោះនិយាយ រមែងធ្វើឲ្យគេទុកចិត្ត។
24 សម្ដីទន់ភ្លន់ប្រៀបបាននឹងទឹកឃ្មុំ មានរសជាតិឆ្ងាញ់ជាទីគាប់ចិត្ត ហើយផ្ដល់សុខភាពល្អ។
25 មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។
26 ការអត់ឃ្លានបង្ខំឲ្យមនុស្សធ្វើការ ដ្បិតក្រពះគេទាមទារ។
27 មនុស្សចោលម្សៀតគិតតែពីប្រព្រឹត្តអំពើអាក្រក់ អណ្ដាតរបស់គេប្រៀបដូចជាភ្លើងឆេះបំផ្លាញ។