25 មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។
26 ការអត់ឃ្លានបង្ខំឲ្យមនុស្សធ្វើការ ដ្បិតក្រពះគេទាមទារ។
27 មនុស្សចោលម្សៀតគិតតែពីប្រព្រឹត្តអំពើអាក្រក់ អណ្ដាតរបស់គេប្រៀបដូចជាភ្លើងឆេះបំផ្លាញ។
28 មនុស្សទុយ៌សរមែងបង្កជំលោះ ហើយអ្នកអុជអាលរមែងបំផ្លាញមិត្តភាព។
29 មនុស្សឃោរឃៅតែងតែបោកបញ្ឆោតមិត្តសម្លាញ់របស់ខ្លួន ដើម្បីនាំគេឲ្យដើរក្នុងផ្លូវអាក្រក់។
30 អ្នកណាបិទភ្នែក ហើយខាំបបូរមាត់ អ្នកនោះក៏ដូចជាបានប្រព្រឹត្តអំពើអាក្រក់ ដែលខ្លួនគ្រោងទុករួចហើយ។
31 សក់ស្កូវជាមកុដដ៏រុងរឿង មានតែមនុស្សសុចរិតទេ ដែលទទួលមកុដនេះ។