16 ប្រាក់នៅក្នុងដៃមនុស្សខ្លៅគ្មានប្រយោជន៍អ្វីទេ ព្រោះទិញប្រាជ្ញាមិនបាន ដ្បិតអ្នកនោះមិនចេះគិត ពិចារណាអ្វីសោះ។
17 កល្យាណមិត្តតែងតែស្រឡាញ់គ្នាគ្រប់ពេលវេលា រីឯបងប្អូនវិញតែងតែចាំជួយគ្នាក្នុងពេលមានទុក្ខធុរៈ។
18 អ្នកណាធានាសងបំណុលជួសអ្នកដទៃ អ្នកនោះមិនចេះគិតពិចារណាទេ។
19 អ្នកដែលចូលចិត្តសន្សំរឿងរមែងចូលចិត្តអំពើបាប អ្នកណានិយាយអួតបំប៉ោង អ្នកនោះស្វែងរកមហន្តរាយ។
20 មនុស្សមានកលល្បិចមិនស្គាល់សុភមង្គលទេ ហើយមនុស្សសម្ដីអាក្រក់រមែងជួបគ្រោះកាច។
21 អ្នកណាបង្កើតកូនល្ងីល្ងើ អ្នកនោះស្គាល់តែទុក្ខព្រួយ រីឯឪពុករបស់មនុស្សលេលាមិនដែលស្គាល់អំណរសប្បាយទេ។
22 ចិត្តសប្បាយរមែងនាំឲ្យជាសះស្បើយ រីឯចិត្តព្រួយរមែងធ្វើឲ្យរីងរៃ។