19 អ្នកដែលចូលចិត្តសន្សំរឿងរមែងចូលចិត្តអំពើបាប អ្នកណានិយាយអួតបំប៉ោង អ្នកនោះស្វែងរកមហន្តរាយ។
20 មនុស្សមានកលល្បិចមិនស្គាល់សុភមង្គលទេ ហើយមនុស្សសម្ដីអាក្រក់រមែងជួបគ្រោះកាច។
21 អ្នកណាបង្កើតកូនល្ងីល្ងើ អ្នកនោះស្គាល់តែទុក្ខព្រួយ រីឯឪពុករបស់មនុស្សលេលាមិនដែលស្គាល់អំណរសប្បាយទេ។
22 ចិត្តសប្បាយរមែងនាំឲ្យជាសះស្បើយ រីឯចិត្តព្រួយរមែងធ្វើឲ្យរីងរៃ។
23 មនុស្សអាក្រក់លួចទទួលសំណូក ដើម្បីបង្ខូចយុត្តិធម៌។
24 ប្រាជ្ញារមែងនៅក្បែរមនុស្សឈ្លាសវៃ រីឯមនុស្សល្ងីល្ងើវិញ គិតតែពីសម្លឹងមើលអ្វីដែលខ្លួនឈោងមិនដល់។
25 កូនភ្លីភ្លើធ្វើឲ្យឪពុកព្រួយ និងធ្វើឲ្យម្ដាយសោកស្ដាយ។