5 អ្នកមើលងាយជនក្រីក្រ ដូចជាប្រមាថព្រះជាម្ចាស់ដែលបង្កើតគេ រីឯអ្នកសើចចំអកដាក់ជនរងគ្រោះនឹងត្រូវមានទោស។
6 ចៅរមែងធ្វើឲ្យជីតាមានកិត្តិយស រីឯកូនបានខ្ពស់មុខ ព្រោះតែឪពុក។
7 ពាក្យថ្លៃថ្នូរមិនសមជាសម្ដីរបស់មនុស្សល្ងីល្ងើទេ ហើយពាក្យកុហកក៏មិនសមចេញពីមាត់របស់អ្នកដឹកនាំដែរ។
8 អ្នកសូកនឹកស្មានថា សំណូកប្រៀបបាននឹងត្បូងទិព្វដែលនាំឲ្យមានជោគជ័យក្នុងគ្រប់កិច្ចការដែលគេធ្វើ។
9 អ្នកចង់បានមិត្តភាពតែងតែបំភ្លេចកំហុស រីឯអ្នកដែលរំឭកកំហុសរមែងធ្វើឲ្យមិត្តភាពរលាយ។
10 ស្ដីប្រដៅមនុស្សចេះដឹងតែមួយម៉ាត់ មានប្រសិទ្ធភាពជាងវាយមនុស្សល្ងីល្ងើមួយរយដំបង។
11 មនុស្សទុច្ចរិតគិតតែបះបោរ ប៉ុន្តែ គេនឹងចាត់ពេជ្ឈឃាតកំណាចឲ្យទៅបង្ក្រាបអ្នកនោះ។