12 ចិត្តអំនួតរមែងនាំឲ្យអន្តរាយ។ មុននឹងទទួលសិរីរុងរឿងតោងដាក់ខ្លួនជាមុនសិន។
13 អ្នកណាប្រញាប់ឆ្លើយមុននឹងស្ដាប់ អ្នកនោះជាមនុស្សល្ងង់ ហើយត្រូវបាក់មុខ។
14 ចិត្តចង់រស់ជួយគាំទ្រមនុស្សក្នុងគ្រាមានជំងឺ តែបើបាត់ទឹកចិត្តវិញ គ្មានអ្វីជួយបានឡើយ។
15 មនុស្សឈ្លាសវៃរមែងរកបានចំណេះ រីឯមនុស្សមានប្រាជ្ញាតែងតែស្ដាប់ ដើម្បីស្វែងរកចំណេះ។
16 ជំនូនអាចបើកផ្លូវឲ្យមនុស្សចូលទៅជិតអ្នកធំបាន។
17 ដើមចោទតែងតែយល់ថា ក្ដីរបស់ខ្លួនត្រឹមត្រូវ លុះចុងចោទមកដល់ គេឲ្យដើមចោទនោះបង្ហាញភស្ដុតាង។
18 ការស្បថស្បែអាចបញ្ឈប់ជំលោះ ហើយអារកាត់រឿងរ៉ាវរវាងអ្នកមានអំណាចផង។