6 សម្ដីរបស់មនុស្សខ្លៅបណ្ដាលឲ្យមានការឈ្លោះប្រកែកគ្នា ពេលណាអ្នកនោះនិយាយរមែងធ្វើឲ្យមានការវាយតប់គ្នា។
7 មាត់របស់មនុស្សខ្លៅរមែងធ្វើឲ្យខ្លួនវិនាស ហើយពាក្យសម្ដីរបស់អ្នកនោះ ជាអន្ទាក់សម្រាប់ដាក់ខ្លួនឯង។
8 ពាក្យសម្ដីរបស់មនុស្សអុជអាល ប្រៀបដូចជាចំណីយ៉ាងឆ្ងាញ់ជាប់ក្នុងចិត្ត។
9 អ្នកធ្វេសប្រហែសក្នុងការងារ និងអ្នកបំផ្លាញការងារ ជាបងប្អូននឹងគ្នា។
10 ព្រះនាមរបស់ព្រះអម្ចាស់ជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីឲ្យបានសុខ។
11 រីឯអ្នកមានវិញ គេចាត់ទុកទ្រព្យសម្បត្តិរបស់ខ្លួន ជាទីក្រុងមួយ ដែលមានកំពែងរឹងមាំ។ គេនឹកស្មានថា សម្បត្តិនេះជាកំពែងការពារខ្លួនគេឲ្យបានសុខ។
12 ចិត្តអំនួតរមែងនាំឲ្យអន្តរាយ។ មុននឹងទទួលសិរីរុងរឿងតោងដាក់ខ្លួនជាមុនសិន។