1 មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ ប្រសើរជាងមនុស្សល្ងង់និយាយភូតភរ។
2 ខ្វះការចេះដឹងមិនប្រសើរទេ សម្រាប់មនុស្ស ហើយអ្នកដែលប្រញាប់ឈានជើងទៅប្រព្រឹត្តអំពើអ្វីមួយ រមែងមានកំហុស។
3 ភាពល្ងីល្ងើរបស់មនុស្សរមែងបង្ខូចផ្លូវរបស់ខ្លួន ហើយគេបែរជាខឹងនឹងព្រះអម្ចាស់ទៅវិញ។
4 ទ្រព្យសម្បត្តិរមែងធ្វើឲ្យមានមិត្តភក្ដិច្រើន រីឯអ្នកក្រវិញ មិត្តភក្ដិតែងតែបោះបង់ចោល។
5 សាក្សីក្លែងក្លាយចៀសមិនផុតពីទណ្ឌកម្មទេ រីឯមនុស្សកុហកភូតភរក៏មិនរួចខ្លួនដែរ។
6 មនុស្សជាច្រើនចូលចិត្តបញ្ជោរអ្នកធំ ហើយម្នាក់ៗចូលចិត្តចងមិត្តនឹងអ្នកជូនជំនូន។
7 មនុស្សក្រីក្រគ្មានបងប្អូនណាម្នាក់រាប់រកទេ លើសពីនេះទៀត មិត្តភក្ដិក៏បោះបង់ចោលដែរ កាលណាត្រូវការរកគេ គេគេចបាត់អស់។