13 កូនល្ងង់រមែងធ្វើឲ្យឪពុកហិនហោច រីឯប្រពន្ធពូកែឈ្លោះ ប្រៀបបាននឹងទ ដែលបង្ហូរទឹកមិនចេះអស់។
14 ផ្ទះសំបែង និងទ្រព្យសម្បត្តិជាកេរមត៌កពីដូនតា រីឯប្រពន្ធមានសុភនិច្ឆ័យវិញ ជាអំណោយទានពីព្រះអម្ចាស់។
15 ការខ្ជិលច្រអូសរមែងធ្វើឲ្យមនុស្សងោកងុយ ហើយមនុស្សច្រអូសត្រូវអត់បាយ។
16 អ្នកប្រតិបត្តិតាមដំបូន្មានរមែងរក្សាជីវិតខ្លួន រីឯអ្នកធ្វេសប្រហែសនឹងមារយាទរបស់ខ្លួនមុខជាត្រូវវិនាស។
17 អ្នកដែលចែកទានដល់ជនទុគ៌ត ទុកដូចជាឲ្យព្រះអម្ចាស់ខ្ចី ព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។
18 ចូរប្រដៅកូនក្នុងពេលដែលអ្នកមានសង្ឃឹមថានឹងអាចកែវាបាន កុំខឹងរហូតដល់ធ្វើឲ្យវាស្លាប់នោះឡើយ។
19 មនុស្សកំរោលឃោរឃៅរមែងទទួលពិន័យ បើមិនដាក់ទោសជននោះទេ អ្នកនឹងបណ្ដោយឲ្យគេនៅតែមានកំរោលដដែល។