15 ការខ្ជិលច្រអូសរមែងធ្វើឲ្យមនុស្សងោកងុយ ហើយមនុស្សច្រអូសត្រូវអត់បាយ។
16 អ្នកប្រតិបត្តិតាមដំបូន្មានរមែងរក្សាជីវិតខ្លួន រីឯអ្នកធ្វេសប្រហែសនឹងមារយាទរបស់ខ្លួនមុខជាត្រូវវិនាស។
17 អ្នកដែលចែកទានដល់ជនទុគ៌ត ទុកដូចជាឲ្យព្រះអម្ចាស់ខ្ចី ព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។
18 ចូរប្រដៅកូនក្នុងពេលដែលអ្នកមានសង្ឃឹមថានឹងអាចកែវាបាន កុំខឹងរហូតដល់ធ្វើឲ្យវាស្លាប់នោះឡើយ។
19 មនុស្សកំរោលឃោរឃៅរមែងទទួលពិន័យ បើមិនដាក់ទោសជននោះទេ អ្នកនឹងបណ្ដោយឲ្យគេនៅតែមានកំរោលដដែល។
20 ចូរស្ដាប់ឱវាទ និងទទួលការប្រៀនប្រដៅ នោះអ្នកនឹងមានប្រាជ្ញា។
21 មនុស្សគិតគូរគម្រោងការជាច្រើន ក៏ប៉ុន្តែ មានតែគម្រោងការរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ដែលសម្រេចជារូបរាង។