សុភាសិត 19:17-23 KHSV

17 អ្នក​ដែល​ចែក​ទាន​ដល់​ជន​ទុគ៌ត ទុក​ដូច​ជា​ឲ្យ​ព្រះ‌អម្ចាស់​ខ្ចី ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នោះ​វិញ។

18 ចូរ​ប្រដៅ​កូន​ក្នុង​ពេល​ដែល​អ្នក​មាន​សង្ឃឹម​ថា​នឹង​អាច​កែ​វា​បាន កុំ​ខឹង​រហូត​ដល់​ធ្វើ​ឲ្យ​វា​ស្លាប់​នោះ​ឡើយ។

19 មនុស្ស​កំរោល​ឃោរ‌ឃៅ​រមែង​ទទួល​ពិន័យ បើ​មិន​ដាក់​ទោស​ជន​នោះ​ទេ អ្នក​នឹង​បណ្ដោយ​ឲ្យ​គេ​នៅ​តែ​មាន​កំរោល​ដដែល។

20 ចូរ​ស្ដាប់​ឱវាទ និង​ទទួល​ការ​ប្រៀន‌ប្រដៅ នោះ​អ្នក​នឹង​មាន​ប្រាជ្ញា។

21 មនុស្ស​គិត‌គូរ​គម្រោង‌ការ​ជា​ច្រើន ក៏​ប៉ុន្តែ មាន​តែ​គម្រោង‌ការ​របស់​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ ដែល​សម្រេច​ជា​រូប​រាង។

22 ចិត្ត​ស្មោះ​ត្រង់​ជា​គុណ​សម្បត្តិ​របស់​មនុស្ស ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​ក្រីក្រ​ប្រសើរ​ជាង​មនុស្ស​កុហក។

23 ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​នាំ​ទៅ​រក​ជីវិត អ្នក​ធ្វើ​ដូច្នេះ​នឹង​បាន​សប្បាយ ហើយ​ដេក​លក់​យ៉ាង​ស្កប់‌ស្កល់​ឥត​មាន​កង្វល់​អ្វី​ឡើយ។