25 បើអ្នកវាយមនុស្សចំអកឡកឡឺយ អ្នកនឹងធ្វើឲ្យមនុស្សភ្លើចេះកែគំនិត។ បើអ្នកស្ដីបន្ទោសមនុស្សឆ្លាត អ្នកនឹងធ្វើឲ្យគេយល់អំពីចំណេះ។
26 អ្នកណាធ្វើបាបឪពុក ហើយបណ្ដេញម្ដាយរបស់ខ្លួន អ្នកនោះជាកូនដែលនាំឲ្យអាម៉ាស់មុខ និងអាប់យស។
27 កូនអើយ! បើអ្នកលែងស្ដាប់ការប្រៀនប្រដៅ អ្នកមុខជាវង្វេងចេញឆ្ងាយពីចំណេះដឹង។
28 ជនពាលធ្វើជាសាក្សីតែងតែប្រមាថយុត្តិធម៌ ព្រោះមនុស្សអាក្រក់និយមពោលពាក្យទុច្ចរិត។
29 មនុស្សចំអកឡកឡឺយត្រូវតែទទួលទោស រីឯមនុស្សល្ងង់ខ្លៅត្រូវរំពាត់ស៊ីខ្នង។