សុភាសិត 2:1-6 KHSV

1 កូន​អើយ ចូរ​ចង​ចាំ​ដំបូន្មាន​របស់​ឪពុកកុំ​ភ្លេច​សេចក្ដី​ដែល​ឪពុក​ផ្ដែផ្ដាំ​នេះ​ឡើយ

2 ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ប្រាជ្ញាហើយ​ផ្ចង់​ចិត្ត​ពិចារណា​ឲ្យ​យល់។

3 ចូរ​យក​តម្រិះ​មក​ធ្វើ​ជា​ជំនួយហើយ​យក​ការ​ដឹង​ខុស​ត្រូវ​មក​ធ្វើ​ជា​ទី​ពឹង។

4 ចូរ​ខំ​ប្រឹង​ស្វែង​រក​ប្រាជ្ញាដូច​ស្វែង​រក​ប្រាក់ និង​ដូច​ជីក​ដី​រក​កំណប់។

5 ធ្វើ​ដូច្នេះ ទើប​កូន​យល់​អំពី​ការ​គោរពកោត​ខ្លាច​ព្រះ‌អម្ចាស់ព្រម​ទាំង​អាច​ស្គាល់​ព្រះ‌អង្គ​បាន​ទៀត​ផង។

6 មាន​តែព្រះ‌អម្ចាស់​ទេ​ដែល​ប្រទាន​ប្រាជ្ញា។ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវសុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ​ទាំង​អស់។