សុភាសិត 2:14-20 KHSV

14 ជន​ទាំង​នោះ​សប្បាយ​ចិត្ត​តែ​នឹងប្រព្រឹត្ត​អំពើ​អាក្រក់ហើយ​ត្រេក‌ត្រអាល​តែ​នឹង​អំពើ​ខិល‌ខូច។

15 អ្វីៗ​ដែល​គេ​ធ្វើ សុទ្ធ​តែ​វៀច‌វេរមាគ៌ា​របស់​គេ​មិន​ដែល​ត្រង់​ទាល់​តែ​សោះ។

16 ធ្វើ​ដូច្នេះ កូន​នឹង​មិន​ចាញ់​ពាក្យ​ផ្អែម‌ល្ហែមរបស់​ស្ត្រី​ដទៃ ដែល​មិន​មែន​ជា​ភរិយា​របស់​កូន

17 គឺ​ស្ត្រី​ផិត​ប្ដី​របស់​ខ្លួននិង​ក្បត់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់។

18 អាកប្ប​កិរិយា​របស់​ស្ត្រី​បែប​នេះរមែង​បណ្ដាល​ឲ្យ​គ្រួសារ​របស់​ខ្លួន​ស្លាប់និង​នាំ​គេ​ឯង​ឲ្យ​វិនាស​បាត់‌បង់។

19 ជន​ណា​ភប់‌ប្រសព្វ​ជា​មួយ​ស្ត្រី​នេះក៏​ត្រូវ​អន្តរាយ​រួម​ជា​មួយ​នាង​ដែរគឺ​រក​ផ្លូវ​ទៅ​កាន់​ជីវិត​មិន​ឃើញ​ទេ។

20 ដូច្នេះ ចូរ​កូន​រើស​យក​មាគ៌ា​របស់​មនុស្ស​ល្អនិង​យក​តម្រាប់​តាម​មនុស្ស​សុចរិត