25 ចូររិះគិតឲ្យបានដិតដល់ មុននឹងសន្យាថ្វាយអ្វីមួយទៅព្រះជាម្ចាស់ ដើម្បីកុំឲ្យស្ដាយក្រោយ។
26 ស្ដេចមានប្រាជ្ញាតែងតែកំចាត់មនុស្សអាក្រក់ ហើយដាក់ទោសពួកគេឥតប្រណី។
27 វិញ្ញាណរបស់មនុស្សជាចង្កៀង ដែលមកពីព្រះអម្ចាស់ ចង្កៀងនោះបំភ្លឺរហូតដល់ជម្រៅចិត្តរបស់គេ។
28 សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ រមែងជួយការពារស្ដេច ហើយទ្រង់ពង្រឹងរាជសម្បត្តិបានដោយសារយុត្តិធម៌។
29 កម្លាំងជាអំនួតរបស់យុវជន រីឯសក់ស្កូវជាកិត្តិយសរបស់មនុស្សចាស់។
30 របួសដ៏ឈឺចាប់ជាឱសថបំបាត់ភាពអាក្រក់ ហើយការវាយដំអាចធ្វើឲ្យមានការកែប្រែ រហូតដល់ជម្រៅចិត្ត។