1 ស៊ូមានកេរ្តិ៍ឈ្មោះល្អជាជាងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ មានគេរាប់អានច្រើនប្រសើរជាងមានមាសប្រាក់។
2 អ្នកមាន និងអ្នកក្រ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់បានបង្កើតគេមកទាំងពីរនាក់។
3 កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន រីឯមនុស្សឥតគំនិតអោនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។
4 មនុស្សរាបសាតែងតែគោរពកោតខ្លាចព្រះអម្ចាស់ គេនឹងទទួលទ្រព្យសម្បត្តិ កិត្តិយស និងមានអាយុវែង។