សុភាសិត 22:14-20 KHSV

14 ពាក្យ​សម្ដី​របស់​ស្ត្រី​ក្បត់​ប្ដី​ជា​អន្ទាក់​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច អ្នក​ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​តែងតែ​ជាប់​អន្ទាក់​នោះ។

15 ក្មេងៗ​តែងតែ​ជំពាក់​ចិត្ត​នឹង​ភាព​ល្ងី‌ល្ងើ ការ​វាយ​ប្រដៅ​នឹង​នាំ​វា​ឲ្យ​ចេញ​ឆ្ងាយ​ពី​ភាព​ល្ងី‌ល្ងើ​នោះ។

16 ជន​ទុគ៌ត​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន​មុខ​ជា​បាន​ចម្រើន រីឯ​អ្នក​ដែល​យក​ទ្រព្យ​ទៅ​ឲ្យ​អ្នក​មាន នឹង​បណ្ដាល​ឲ្យ​ធ្លាក់​ខ្លួន​ក្រ។

17 ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​ប្រាជ្ញ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​ដឹង​របស់​ខ្ញុំ

18 នោះ​អ្នក​នឹង​សប្បាយ​ចិត្ត ដោយ​ចង‌ចាំ ហើយ​ត្រៀម​ខ្លួន​ស្រដី​ចេញ​មក​ជា‌និច្ច។

19 ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្គាល់​ការ​យល់​ដឹង​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់។

20 ខ្ញុំ​បាន​កត់‌ត្រា​ទុក​នូវ​ឱវាទ និង​ដំបូន្មាន​ផ្សេងៗ ចំនួន​សាម‌សិប​សម្រាប់​អ្នក