21 ដើម្បីឲ្យអ្នកស្គាល់ការត្រឹមត្រូវ និងការពិត ហើយអ្នកអាចផ្ដល់ចម្លើយដ៏ពិតប្រាកដដល់មនុស្ស ដែលចាត់អ្នកឲ្យមក។
22 កុំរឹបអូសយកទ្រព្យពីជនទុគ៌ត ព្រោះតែឃើញគ្នាទន់ខ្សោយ ហើយកុំសង្កត់សង្កិនជនក្រីក្រដែលគ្មានអ្នកការពារ
23 ដ្បិតព្រះអម្ចាស់នឹងរកយុត្តិធម៌ឲ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។
24 កុំសេពគប់នឹងមនុស្សឆាប់ខឹង ហើយរួមគំនិតជាមួយមនុស្សកំរោល
25 ក្រែងលោអ្នកយកតម្រាប់តាមគេ ហើយនាំឲ្យជីវិតរបស់អ្នកជាប់អន្ទាក់។
26 កុំធានា ឬសន្យាសងបំណុលជួសអ្នកដទៃឡើយ។
27 បើអ្នកគ្មានអ្វីសងទេ គេមុខជាដកហូតយកគ្រែដេករបស់អ្នកពុំខាន។