16 ដ្បិតបើមនុស្សសុចរិតដួលប្រាំពីរដង គេអាចក្រោកឡើងបានជានិច្ច រីឯមនុស្សអាក្រក់វិញ គេធ្លាក់ទៅក្នុងមហន្តរាយរហូត។
17 ពេលឃើញខ្មាំងសត្រូវរបស់អ្នកបរាជ័យ កុំត្រេកអរឡើយ ហើយបើឃើញគេជំពប់ដួលក៏មិនត្រូវសប្បាយរីករាយដែរ
18 ក្រែងលោព្រះអម្ចាស់ទតឃើញ ទ្រង់មិនសព្វព្រះហឫទ័យ ហើយទ្រង់លែងធ្វើទោសគេ។
19 កុំក្ដៅចិត្តនឹងមនុស្សប្រព្រឹត្តអំពើអាក្រក់ ហើយក៏កុំច្រណែននឹងមនុស្សអាក្រក់ឲ្យសោះ។
20 មនុស្សអាក្រក់គ្មានអនាគតភ្លឺស្វាងទេ ជីវិតរបស់គេប្រៀបដូចជាចង្កៀងរលត់។
21 កូនអើយ ចូរគោរពព្រះអម្ចាស់ និងគោរពស្ដេច។ កុំចូលដៃនឹងអ្នកបះបោរឡើយ
22 ដ្បិតពួកគេនឹងត្រូវវិនាសយ៉ាងទាន់ហន់ ហើយគ្មាននរណាដឹងថា តើព្រះអម្ចាស់ ឬស្ដេច ដាក់ទោសពួកគេយ៉ាងណាទេ។