23 អ្នកប្រាជ្ញពោលទៀតថា: ពេលកាត់ក្ដីមិនត្រូវរើសមុខអ្នកណាឡើយ។
24 បើចៅក្រមនិយាយទៅកាន់ឧក្រិដ្ឋជនថា “អ្នកគ្មានទោសទេ!” ប្រជាជននឹងដាក់បណ្ដាសាចៅក្រមនោះ ហើយប្រជាជាតិនានាក៏ស្អប់ចៅក្រមនោះដែរ។
25 ផ្ទុយទៅវិញ អ្នកដែលដាក់ទោសជនឧក្រិដ្ឋមុខជាបានសុខ ព្រមទាំងទទួលពរ និងសុភមង្គល។
26 ចម្លើយស្មោះត្រង់ជាភស្ដុតាងនៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ។
27 ចូរបំពេញកិច្ចការខាងក្រៅផ្ទះ និងបង្ហើយការងារនៅឯស្រែចម្ការសិន រួចសឹមសង់ផ្ទះ។
28 កុំចោទប្រកាន់អ្នកដទៃដោយគ្មានហេតុផល ហើយក៏កុំនិយាយកុហក បោកបញ្ឆោតគេដែរ។
29 កុំពោលថា «គេប្រព្រឹត្តចំពោះខ្ញុំបែបណា ខ្ញុំនឹងប្រព្រឹត្តចំពោះគេវិញបែបនោះដែរ ខ្ញុំនឹងតបស្នងដល់គេម្នាក់ៗ តាមអំពើដែលពួកគេបានប្រព្រឹត្ត»។