សុភាសិត 24:29-34 KHSV

29 កុំ​ពោល​ថា «គេ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​បែប​ណា ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​គេ​វិញ​បែប​នោះ​ដែរ ខ្ញុំ​នឹង​តប​ស្នង​ដល់​គេ​ម្នាក់ៗ តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត»។

30 ខ្ញុំ​បាន​ដើរ​ជិត​ចម្ការ​របស់​មនុស្ស​កំជិល​ម្នាក់ ហើយ​ខ្ញុំ​ក៏​បាន​ដើរ​ជិត​ចម្ការ​ទំពាំង‌បាយជូរ​របស់​មនុស្ស​ឥត​គំនិត​ម្នាក់​ដែរ។

31 មាន​បន្លា និង​ស្មៅ​ដុះ​ពាស‌ពេញ រីឯ​របង​ក៏​រលំ​ដួល​អស់។

32 ខ្ញុំ​ពិចារណា​មើល​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ដក​ស្រង់​បាន​មេរៀន​ដូច​ត​ទៅ:

33 អ្នក​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច និង​ដេក​ឱប​ដៃ​បន្តិច។

34 ធ្វើ​ដូច្នេះ អ្នក​នឹង​ខ្វះ​ខាត ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។