3 ដោយសារប្រាជ្ញា គេសង់ផ្ទះបាន ដោយសារការឈ្លាសវៃ គេធ្វើឲ្យផ្ទះនោះរឹងមាំ
4 ហើយដោយសារតម្រិះ គេធ្វើឲ្យបន្ទប់មានពេញទៅដោយវត្ថុដ៏មានតម្លៃ ជាទីគាប់ចិត្ត។
5 អ្នកប្រាជ្ញតែងតែមានកម្លាំង ហើយអ្នកចេះដឹងមានកម្លាំងកាន់តែខ្លាំងឡើងៗ។
6 មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ មានទីប្រឹក្សាច្រើននាំឲ្យមានជោគជ័យ។
7 មនុស្សខ្លៅឈោងពុំដល់ប្រាជ្ញាទេ ពេលណាមានរឿងសំខាន់ដែលត្រូវពិភាក្សា អ្នកនោះពុំអាចហាមាត់និយាយបានឡើយ។
8 អ្នកណាចេះតែរិះគិតប្រព្រឹត្តអាក្រក់ អ្នកនោះមានឈ្មោះថាជាមនុស្សទុយ៌ស។
9 មនុស្សល្ងង់ខ្លៅគិតតែពីធ្វើអំពើបាប រីឯមនុស្សចំអកឡកឡឺយតែងតែធ្វើឲ្យគេស្អប់គ្រប់គ្នា។