សុភាសិត 25:23-28 KHSV

23 ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង​រមែង​នាំ​ទឹក​ភ្លៀង​មក​ជា​មួយ​ផង រីឯ​ការ​និយាយ​ដើម​គេ​រមែង​នាំ​ឲ្យ​គេ​ខឹង។

24 ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។

25 ដំណឹង‌ល្អ​មក​ពី​ស្រុក​ឆ្ងាយ ប្រៀប​បាន​នឹង​ទឹក​ត្រជាក់​មក​ផ្សើម​បំពង់​ក​ស្ងួត។

26 អណ្ដូង​ទឹក​ល្អក់ ឬ​ប្រភព​ទឹក​ក្រខ្វក់ ប្រៀប​ដូច​ជា​មនុស្ស​សុចរិត ដែល​យក​តម្រាប់​តាម​មនុស្ស​ទុច្ចរិត។

27 បរិភោគ​ទឹក​ឃ្មុំ​ច្រើន​មិន​ល្អ​ទេ ហើយ​ចង់​បាន​កិត្តិយស​ខ្លាំង​ពេក​ក៏​មិន​ល្អ​ដែរ។

28 មនុស្ស​មិន​ចេះ​ទប់​ចិត្ត​ខ្លួន​ឯង ប្រៀប​ដូច​ជា​ទីក្រុង​ដែល​គ្មាន​កំពែង​ការពារ។