សុភាសិត 25:9-15 KHSV

9 បើ​មាន​ទំនាស់​ជា​មួយ​អ្នក​ជិត​ខាង ចូរ​ជជែក​គ្នា​រក​ខុស​ត្រូវ​ទៅ តែ​កុំ​បង្ហើប​សេចក្ដី​ដែល​អ្នក​ក្រៅ​បាន​ខ្សឹប​ប្រាប់​អ្នក​ឡើយ

10 ក្រែង​លោ​អ្នក​នោះ​ដឹង​ឮ គេ​ដៀល​អ្នក ហើយ​អ្នក​ត្រូវ​អាម៉ាស់​ងើប​មុខ​មិន​រួច។

11 និយាយ​ត្រូវ​តាម​កាលៈ‌ទេសៈ មាន​តម្លៃ​ដូច​បន្តោង​ពេជ្រ​ព្យួរ​ជាប់​នឹង​ខ្សែ​ក​មាស ឬ​ប្រាក់។

12 យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​ស្ដី​ប្រដៅ​របស់​អ្នក​ប្រាជ្ញ ប្រៀប​ដូច​ជា​មាន​ចិញ្ចៀន​មាស ឬ​ខ្សែ​ក​ធ្វើ​ពី​មាស​សុទ្ធ។

13 អ្នក​នាំ​សារ​ស្មោះ​ត្រង់​រមែង​ធ្វើ​ឲ្យ​ម្ចាស់​របស់​ខ្លួន​សប្បាយ​ចិត្ត ដូច​ទឹក​ដ៏​ត្រជាក់​នៅ​រដូវ​ប្រាំង។

14 អ្នក​ណា​អួត​ពី​ទាន​ដែល​ខ្លួន​មិន​បាន​ធ្វើ អ្នក​នោះ​ប្រៀប​ដូច​ជា​ពពក និង​ខ្យល់​ដែល​មិន​បង្អុរ​ទឹក​ភ្លៀង។

15 ការ​អត់‌ធ្មត់​រមែង​បន្ទន់​ចិត្ត​មេ​ដឹក​នាំ ហើយ​ពាក្យ​សម្ដី​ទន់‌ភ្លន់​អាច​ឈ្នះ​ចិត្ត​រឹង‌រូស។