សុភាសិត 26:1-6 KHSV

1 លើក​មនុស្ស​ខ្លៅ​ឲ្យ​មាន​កិត្តិយស​មិន​ទំនង​ទេ គឺ​ប្រៀប​ដូច​ជា​មេឃ​ធ្លាក់​ព្រឹល នៅ​រដូវ​ក្ដៅ និង​ដូច​ភ្លៀង​នៅ​រដូវ​ចម្រូត។

2 ការ​ដាក់​បណ្ដាសា​ដោយ​ឥត​ហេតុ​ផល គ្មាន​បាន​ការ​អ្វី​ទេ គឺ​ប្រៀប​ដូច​ជា​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំ​ដែល​ហើរ តែ​មិន​ព្រម​ទំ។

3 រំពាត់​ខ្សែ‌តី​សម្រាប់​វាយ​សេះ បង្ហៀរ​សម្រាប់​ដាក់​ក្នុង​មាត់​សត្វ​លា ហើយ​រំពាត់​សម្រាប់​វាយ​ខ្នង​មនុស្ស​ខ្លៅ។

4 កុំ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ​តាម​របៀប​ខ្លៅ ក្រែង​លោ​អ្នក​ទៅ​ជា​ខ្លៅ​ដូច​គេ​ដែរ។

5 ចូរ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ​តាម​គំនិត​ខ្លៅ​របស់​គេ ដើម្បី​កុំ​ឲ្យ​គេ​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា។

6 អ្នក​ដែល​ប្រើ​មនុស្ស​ខ្លៅ​ឲ្យ​នាំ​សារ ប្រៀប​ដូច​ជា​កាត់​ជើង​របស់​ខ្លួន ហើយ​ត្រូវ​ពិបាក​ចិត្ត។