4 កុំឆ្លើយទៅមនុស្សខ្លៅតាមរបៀបខ្លៅ ក្រែងលោអ្នកទៅជាខ្លៅដូចគេដែរ។
5 ចូរឆ្លើយទៅមនុស្សខ្លៅតាមគំនិតខ្លៅរបស់គេ ដើម្បីកុំឲ្យគេនឹកស្មានថាខ្លួនមានប្រាជ្ញា។
6 អ្នកដែលប្រើមនុស្សខ្លៅឲ្យនាំសារ ប្រៀបដូចជាកាត់ជើងរបស់ខ្លួន ហើយត្រូវពិបាកចិត្ត។
7 សុភាសិតដែលចេញពីមាត់មនុស្សខ្លៅ ពុំមានខ្លឹមសារអ្វីទេ គឺដូចជើងរបស់មនុស្សខ្វិនដែលប្រើការមិនកើត។
8 លើកតម្កើងមនុស្សខ្លៅ ប្រៀបដូចជាយកគ្រាប់ក្រួសមកចងនឹងដង្ហក់។
9 សុភាសិតចេញពីមាត់មនុស្សខ្លៅ ប្រៀបដូចជាបន្លាដែលមនុស្សប្រមឹកគ្រវីនៅក្នុងដៃ។
10 ចៅហ្វាយណាជួលមនុស្សខ្លៅ ឬមនុស្សខ្ចាត់ព្រាត់មកធ្វើការ រមែងធ្វើឲ្យគេឯងអំពល់ទុក្ខគ្រប់គ្នា។