16 អ្នកដឹកនាំស្រុកដែលគ្មានប្រាជ្ញា តែងតែសង្កត់សង្កិនប្រជារាស្ត្រកាន់តែខ្លាំងឡើងៗ រីឯអ្នកមិនចូលចិត្តនឹងទ្រព្យដែលរកបានដោយអយុត្តិធម៌ មុខជាមានអាយុវែង។
17 អ្នកដែលមានទោស ព្រោះសម្លាប់គេ ទោះបីគ្មាននរណាតាមចាប់ក៏ដោយ ក៏គង់តែអ្នកនោះត្រូវធ្លាក់ក្នុងរណ្ដៅដែរ។
18 អ្នកដែលដើរតាមផ្លូវទៀងត្រង់រមែងបានសុខ រីឯអ្នកដែលដើរតាមផ្លូវវៀចវេរ មុខជាធ្លាក់ទៅក្នុងផ្លូវនោះមិនខាន។
19 អ្នកដែលខំធ្វើស្រែចម្ការតែងតែមានអាហារបរិបូណ៌ រីឯអ្នកខ្ជិលច្រអូសរមែងធ្លាក់ខ្លួនក្រតោកយ៉ាក។
20 មនុស្សស្មោះត្រង់តែងតែទទួលពរបរិបូណ៌ រីឯអ្នកដែលគិតតែពីខំប្រឹងរកទ្រព្យឲ្យបានធ្វើជាអ្នកមានឆាប់ៗ រមែងទទួលទោស។
21 មិនត្រូវកាត់ក្ដីដោយរើសមុខឡើយ ក៏ប៉ុន្តែ មានចៅក្រមខ្លះកាត់ក្ដីដោយអយុត្តិធម៌ ដើម្បីដូរបាយមួយចាន។
22 មនុស្សលោភលន់គិតតែពីខំប្រឹងស្វែងរកទ្រព្យសម្បត្តិ ដោយឥតដឹងថា គេនឹងធ្លាក់ខ្លួនក្រឡើយ។