20 មនុស្សស្មោះត្រង់តែងតែទទួលពរបរិបូណ៌ រីឯអ្នកដែលគិតតែពីខំប្រឹងរកទ្រព្យឲ្យបានធ្វើជាអ្នកមានឆាប់ៗ រមែងទទួលទោស។
21 មិនត្រូវកាត់ក្ដីដោយរើសមុខឡើយ ក៏ប៉ុន្តែ មានចៅក្រមខ្លះកាត់ក្ដីដោយអយុត្តិធម៌ ដើម្បីដូរបាយមួយចាន។
22 មនុស្សលោភលន់គិតតែពីខំប្រឹងស្វែងរកទ្រព្យសម្បត្តិ ដោយឥតដឹងថា គេនឹងធ្លាក់ខ្លួនក្រឡើយ។
23 អ្នកណាស្ដីបន្ទោសគេ ថ្ងៃក្រោយ គេនឹងដឹងគុណ លើសអ្នកដែលនិយាយបញ្ជោរ។
24 អ្នកណាលួចទ្រព្យឪពុកម្ដាយ ដោយគិតថាគ្មានបាបទេ អ្នកនោះមិនខុសពីចោរប្លន់ឡើយ។
25 អ្នកមានចិត្តលោភលន់រមែងបង្កជំលោះ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់ តែងតែបានចម្រើនឡើង។
26 អ្នកណាទុកចិត្តលើខ្លួនឯង អ្នកនោះជាមនុស្សល្ងង់ខ្លៅ រីឯអ្នកដែលដើរដោយប្រាជ្ញា រមែងមានសេចក្ដីសុខ។